Posts

Showing posts from October, 2021

ទៅលេងភ្នំកំពង់ត្រាច ទៅលេងកន្លែងណាខ្លះ? - Best location of Kompong Trach Mountain

Image
  ភ្នំកំពង់ត្រាច គឺជារមនីយ៍ដ្ឋានធម្មជាតិមួយនៃខេត្តកំពតដែលមានភាពល្បីល្បាញជាងគេ ។ ភ្នំនេះជាភ្នំដែលមានថ្មកំបោរដុះដុំៗស្រួចចុងតៗគ្នាគួរអោយគយគន់ប្រៀបដូចជាគំនូរ ភ្នំនេះដែរមានរូងល្អាងធំតូចជាច្រើនលាក់កំបាំងជុំវិញភ្នំ ។  ជ្រុងម្ខាងនៃភ្នំកំពង់ត្រាច មើលពីកំពូលភ្នំម្ខាង ជា​ភ្នំ​មួយ​ស្ថិត​នៅ​ក្នុងឃុំដំណាក់កន្ទួតខាងត្បូង ស្រុក​កំពង់​ត្រាច ខេត្តកំពត ចំងាយ​ប្រមាណ ៤២ គីឡូម៉ែត្រ ពី​ក្រុង​កំពត និង​ប្រមាណ​ ១៣៥ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ។ ដើម្បី​ទៅ​ដល់​រមណីយ​ដ្ឋាន​ភ្នំ​កំពង់​ត្រាចបាន យើងត្រូវ​​ធ្វើ​ដំណើរ​ដោយចេញ​ពី​រាជ​ធានី​ភ្នំពេញ​តាម​ផ្លូវ​ជាតិ​លេខ ៣ រហូត​ដល់​ផ្លូវ​បំបែក​គុស ហើយ​បន្ត​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ ៣១ ដោយ​ឆ្លង​កាត់​ស្រុក​អង្គរ​ជ័យ​ ស្រុក​បន្ទាយ​មាស ។ នៅ​ពេល​ដែល​យើង​ទៅ​ដល់ទី​រួម​​ស្រុក​កំពង់ត្រាច យើង​នឹង​ឃើញ​ស្លាក​បង្ហាញ​របស់​ក្រសួង​ទេសចរណ៍នៅខាង​ស្តាំ​ដៃ​ដែល​ស្ថិត​នៅ​ទល់មុខនឹង​ធនាគារ​ អេស៊ីលីដា សាខា​ស្រុក​កំពង់ត្រាច សរសេរ​ថា​រមណីយដ្ឋាន​ភ្នំ​កំពង់ត្រាច ។ យើង​ធ្វើ​ដំណើរ​តាម​ផ្លូវដី​បន្ត​ចំងាយ​ប្រមាណ​២គីឡូម៉ែត្រ​បន្ថែម​ទៀត នឹង​ដល់​ទី​អារាម​វត្ត​គិរី​សិលា ដែល​ស្ថិត​នៅ​ជើង​ភ្នំ​កំពង់​ត្រាច​...

កោះកុងក្រៅ - Koh Kong Krao

Image
  កោះកុងក្រៅជាឈ្មោះកោះមួយដែលធំជាងគេនៅប្រទេសកម្ពុជាដែល ស្ថិតក្នុង ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង   ដែលមានចម្ងាយប្រមាណ ៣០ គ.ម ពីក្រុងខេមរភូមិន្ទ។   ដែលមានទំហំសរុប ១០៣ គីឡូម៉ែត្រការ៉េ មានទទឹង ៧ គីឡូម៉ែត្រ បណ្តាយប្រហែល ២២ គីឡូម៉ែត្រ ហើយក៏ជាកោះខ្ពស់ជាងគេ ក្នុងតំបន់ឈូងសមុទ្រថៃផងដែរ គឺមានកម្ពស់រហូតដល់ ៤១៨ ម៉ែត្រពីនីវូទឹកឯណោះ។  ឆ្នេររវាងទឹកសាប និងទឹកសមុទ្រ អាចបោះតង់ជាក្រុមបាន កោះនេះមានខ្សាច់សក្បុះ មានឆ្នេរចំនួន៧ដែលមានទឹកសាបហូរចុះពីលើភ្នំបង្កើតជាព្រែកហូរចូលសមុទ្រ មានធម្មជាតិ សត្វព្រៃរស់នៅជាច្រើន តាមព្រែកមានដើមកោងកាងដុះអបសងខាង ពេលទឹកនាចស្រកសល់តែខ្សាច់សក្បុះវែងអន្លាយ មានក្តាម ត្រីតូច ត្រីធំ ខ្យង បង្គា កាំប្រម៉ាសមុទ្រ ដែលយើងអាចដើរចាប់កំសាន្តបាន ។  ពេលទឹកនាច អាចដើរចាប់កាំប្រម៉ាសមុទ្រ មានអាងធម្មជាតិត្រាំទឹកលេងបាន ខ្សាច់សដុះចូលទឹកព្រែក រាក់អាចមើលឆ្លុះបាត កោះកុងក្រៅជាតំបន់ទេសចរណ៍ធម្មជាតិដែលមិនទាន់អភិវឌ្ឍន៍ ធម្មជាតិនៅទីនោះមានលក្ខណៈស្រស់ថ្លាគួរជាទីចាប់ចិត្ត អ្នកទេសចរណ៍អាចរកចំណីអាហារសមុទ្រតាមរយៈទូកនេសាទដែលនេសាទនៅមុខឆ្នេរ ស្ទួចត្រី ដាក់សំណាញ់ចាប់ត្រី បានដោយងាយ។ មឹក ក្តាម បង្...